សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់កាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹក ទៅឆែកទីតាំងនៅក្នុងផ្ទះមួយកន្លែងនៅខណ្ឌសែនសុខ
ព័ត៌មាន
30.7K

មុននេះបន្តិចសមត្ថកិច្ចនៅរសៀលថ្ងៃទី១៨ខែមីនានេះបានបង្ហើបថាជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយកំពុងជននេះទៅទីតាំងនៅផ្ទះជននេះ ធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។


សូមបញជាក់ថានគរបាលខណ្ឌ័សែនសុខបានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលនៃស្នងការស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សាកសពស្ត្រីរងគ្រោះត្រូវបានស្គាល់ឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀ ម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ។


កាលពីវេលាម៉ោង០២និង២៤នាទីរសៀល ថ្ងៃទី១៦ មិនា ២០១៨ម្សិលមិញនេះមានការភ្ញាក់ផ្អើលដោយសារអ្នកភូមិរស់នៅ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋអ្នកបើកម៉ូតូកង់បី បានប្រទះឃើញធុងទឹកកកពណ៌ក្រហមចំណុះ២០០លីត្រមួយចាក់សោរ រួចក៏ បានរាយការណ៍ប្រាប់នគរបាលចរាចរណ៍ ដែលឈរនៅគោលដៅក្បែរនោះ។ភ្លាមនោះសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញធុងទឹកកកខា