ករណីមិនធ្លាប់មាន! ផ្អើល.. ឃើញសាកសពក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១
ព័ត៌មាន
2.2K

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយប្រជាពលរដ្ឋនិងសមត្ថកិច្ចបានប្រទះឃើញសាកសពបុរសម្នាក់ បានចង.កស្លាប់ក្រោមដើមឈើ នៅក្នុងបរិវេណប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ មិនដឹងតាំងពីពេលណា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងៗដែលរស់នៅក្នុងភូមិក្បែរប៉ុស្ដិ៍ខាងលើបានដើរកាត់ ហើយក្រឡេកមើលលើដើមស្វាយ ស្រាប់តែប្រទះឃើញបុរសខាងលើ ចងក ស្លាប់បាត់ទៅហើយ ។

សាកសពខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនអនាថា មានសតិមិនល្អ ។

ទាក់ទងនឹងករណី បងប្អូនប្រជាពលរដ្ឋបានធ្វើការរិះគន់ទៅលើមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ជាពិសេសលោក ម៉ៅ សាវឿន ដែលជាមេប៉ុស្ដិ៍ផ្ទាល់តែម្ដង ដែលមានការថ្លោះធ្លោយក្នុងការគ្រប់គ្រងកម្លាំង ដល់ថ្នាក់ក្នុងប៉ុស្តិ៍ទៅហើយ គួរណាស់តែមានសមត្ថកិច្ចច្រើននាក់ បានឃើញនិងឃាត់ទាន់ពេល តែបែរជាមិនដឹង រហូតមានអ្នកស្លាប់បែបនេះ ។

ក្រោយកើតហេតុ សពត្រូវបានដឹកយកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច័យនិងបូជាតាមប្រពៃណី៕