កុំស្មានថាប្រើល្បិចជិះPassApp សមត្ថកិច្ចមិនដឹងថាធ្វើអី..
ព័ត៌មាន
793

ភ្នំពេញ៖ នគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់តូច។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលាម៉ោង២២និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចដីឡូតិ៍គ្មានលេខ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០៣នាក់ ដែលឃាត់ខ្លួនបាននេះ រួមមាន៖

១-ឈ្មោះ ពិន ឆាលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២-ឈ្មោះ រិន ខែរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៣-ឈ្មោះ ឃុត ធីតា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច និងកង់បីឥណ្ឌា០១គ្រឿង។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដល់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០៣នាក់ ក៏បានឃាត់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច នៅក្រោមកម្រាលជើងលើកង់បីឥណ្ឌា ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតែម្តង ៕